(តាកែវ)៖ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឲ្យដឹងថា ស្រូវប្រជាពលរដ្ឋក្នុងស្រុកបាទី ខេត្តតាកែវ ប្រមាណ ៥៧០០ហិកតា កំពុងជួបគ្រោះរាំងស្ងួត។
ដើម្បីឆ្លើយតបនិងបញ្ហាគ្រោះរាំងស្ងួត រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦ បានចុះទៅដល់តំបន់ជួបគ្រោះរាំងស្ងួតនៅតាមភូមិ-ឃុំនានា ក្នុងខេត្តតាកែវ ព្រមទាំងចាត់ចែងឲ្យធ្វើការបូមទឹកបញ្ចូលស្រែប្រជាពលរដ្ឋផងដែរ។
នៅចំពោះមុខប្រជាកសិករកំពុងជួបគ្រោះរាំងស្ងួត លោក វេង សាខុន បានប្តេជ្ញាថា នឹងប្រឹងប្រែងដោះស្រាយបញ្ហាទឹកនេះ ឲ្យអស់ពីលទ្ធភាព ដើម្បីជួយសង្រ្គោះស្រូវប្រជាពលរដ្ឋ ដែលកំពុងដុះលូតលាស់ល្អ៕