(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចែកអាវរងារជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនយោធភូមិភាគទី៣។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា «វិស័យការពារជាតិចង់កំណែទម្រង់ឲ្យមានពលទាហានកើនឡើងជាងនាយទាហាន ដែលមានចំនួនច្រើន ដូច្នេះយើងទាមទាត្រូវតែបង្កើនចំនួនពលទាហាន ក្នុងន័យនេះមិនមែនមាន ន័យថាត្រូវទំលាក់ស័ក្កិនាយទាហានឲ្យមកជាពលទាហានទេ គឺយើងត្រូវជ្រើសរើសចំនួនពលទាហាន ហើយមានសមត្ថភាពកាន់តែល្អថែមទៀត»

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបន្តថា «ដើម្បីអនុវត្តកំណែទម្រង់វិស័យការពារជាតិឲ្យបានប្រសើរបានល្អ យើងត្រូវការចូលពីមេបញ្ជាការ គ្រប់បណ្តាអង្គភាពដើម្បីធ្វើការសហាការកំណែទម្រង់ក្នុងវិស័យការពារជាតិ ដើម្បីផលប្រយោជន៍រួម។ ត្រូវការជឿជាក់គាំទ្រទាំងស្រុងសម្រាប់វិស័យការពារជាតិទាំងមូល ក្នុងនោះទាមទាឲ្យមានការគាំទ្រទាំងចិត្តទាំងស្រឡាញ់ទាំងឆន្ទះ ដាច់ខាតស្មោះត្រង់ទាំងអស់គ្នា»

ឧត្តមសេនីយ៍ឯក បានសង្គត់ថា កន្លងសម្តេចតេជោ មានភាពម៉ដ្ឋចត់ខ្លាំងក្លា ដើម្បីឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត គឺការគិតគូរជាពិសេសសម្រាប់វិស័យការពារជាតិ ថ្នាក់លើត្រូវការចាំបាច់យកចិត្តទុកដាក់គឺ ដឹងសុខទុក្ខថ្នាក់ក្រោម ជាងនេះថ្នាក់ក្រោមត្រូវគោរពបទបញ្ជាថ្នាក់លើឲ្យបានត្រឹមត្រូវ នេះជាកត្តាដែលអង្គភាពត្រូវការមិនអាចខ្វះបាន។ ជាងនេះការហ្វឹកហ្វឺនក៏ជាកត្តាស្នូលរបស់អង្គភាពនីមួយៗត្រូវត្រៀមឲ្យបានដើម្បីពង្រឹងកាយស្មារតីដល់នាយទាហាន និងពលទាហាន។

ឧត្តមសេនីយ៍ឯក បានបន្តថា ក្រសួងការពារជាតិ និងសិក្សាឡើងវិញទៅលើច្បាប់យោធា ដើម្បីបង្កើនចំនួនយោធាកាតព្វកិច្ច នេះក៏ជាកំណែទម្រង់ក្នុងវិស័យការពារជាតិយ៉ាងចាំបាច់ផងដែរ៕