(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១នាក់ ខណៈអ្នកជាសះស្បើយគ្មាន

២៖ កូរ៉េខាងជើង ត្រៀមបិទស្ថានទូតរបស់ខ្លួនជាច្រើន នៅជុំវិញពិភពលោក

៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១

៤៖ លោក ហ្សេលេនស្គី ថាកងទ័ពអ៊ុយក្រែន ទទួលជោគជ័យក្នុងការកាត់បន្ថយអំណាចយោធារុស្ស៉ី ក្នុងតំបន់សមុទ្រខ្មៅ

៥៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )

៦៖ គណបក្សប្រឆាំងធំជាងគេនៅបង់ក្លាដែស ព្រមានធ្វើពហិការការបោះឆ្នោតសកល ប្រសិនបើនាយករដ្ឋមន្រ្តី មិនព្រមចុះចេញពីតំណែង

៧៖ រដ្ឋមន្រ្តីក្រសួងការងារ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជានិមិត្តរូបថែរក្សាសុខភាពរបស់បងប្អូនកម្មករ

៨៖ ប្រមុខការទូតអាមេរិក៖ សហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត កំពុងសម្លឹងមើលជម្រើសផ្សេងៗ សម្រាប់អនាគតនៃតំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាសត្រូវបានកម្ចាត់ចេញ

៩៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហើបថា ក្រុមហ៊ុនចិនមួយ សម្រេចមកវិនិយោគនៅកម្ពុជាជាមួយ ទុនប្រមាណ ៥០០លានដុល្លារ ក្រោយបានស្តាប់ការពន្យល់របស់លោក

១០៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken នឹងធ្វើដំណើរទៅកាន់ អ៉ីស្រាអែល នៅថ្ងៃសុក្រសប្ដាហ៍នេះ

១១៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពី IMF មានកម្រិតស្រដៀងគ្នាជាមួយរាជរដ្ឋាភិបាល ដែលនឹងមានកំណើន ៥.៣% នៅឆ្នាំ២០២៣

១២៖ ក្រុមហាម៉ាសប្រកាសថា នឹងដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួន ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ

១៣៖ ១០ខែឆ្នាំនេះ កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនាអង្គរ

១៤៖ បូលីវី កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល ជុំវិញការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា

១៥៖ ជនដែលក្លែងព្រះរាជសារព្រះមហាក្សត្រ និងបន្លំជាព្រះញាតិវង្ស ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាន

១៦៖ តៃវ៉ាន់ អះអាងពីវត្តមានយន្ដហោះចម្បាំងចិន ៤៣គ្រឿង នៅជុំវិញដែនកោះរបស់ខ្លួន

១៧៖ នយោបាយឈ្នះឈ្នះគឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែលពិភពលោកគួររៀនសូត្រ

- ព័ត៌មាន Fresh News Plus

១៖ វៀតណាម គ្រោងសាងសង់រោងចក្រផលិតផលិតផលអេឡិចត្រូនិចពាក់កណ្តាលសម្រេច ប៉ុន្តែត្រូវបានអាមេរិកព្រមាន

២៖ អបអរសាទរ! កម្ពុជាឈ្នះមេដាយប្រាក់ ១គ្រឿងទៀត នៃការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

៣៖ Messi ចង់មានឱកាសលាអ្នកគាំទ្រ Barcelona ជាទីរូបគេធ្លាប់រួមរស់ជិត ២០ឆ្នាំ

៤៖ អារ៉ាប៊ីសាអូឌីត និងរៀបចំធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ក្រោយពេលការចូលរួមដេញថ្លៃ បន្ទាប់ពីអូស្រ្តាលី សម្រេចដកខ្លួនវិញ

៥៖ Apple ប្រកាសចេញ iMac ជំនាន់ថ្មីដែលល្បឿនលឿន និងខ្លាំងជាងគេបំផុត

៦៖ ខ្សែប្រយុទ្ធ Vinicius Jr បន្តកិច្ចសន្យាជាមួយ Real Madrid ដល់ឆ្នាំ២០២៧

៧៖ YouTube ចាប់ផ្តើមដាក់ដំណើរការមុខងារបិទ Ads ជាសកលហើយ

៨៖ តារាប្រុសក្នុងរឿង «Parasite» Lee Sun-kyun ផ្តល់សំណាកតេស្តឲ្យប៉ូលីស ដើម្បីស្វែងរកសារធាតុញៀន ក្រោយជាប់ការសង្ស័យ

៩៖ តារា K-POP G-Dragon នឹងឡើងផ្តល់ចម្លើយនៅសប្តាហ៍ក្រោយ ជុំវិញបទចោទប្រកាន់ ពីការប្រើប្រាស់គ្រឿងញៀន