(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រកម្ពុជា នឹងអនុញ្ញាតឱ្យស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ លីឌុច ចូលជួបសម្តែងការគួរសម។
ជាមួយការទទួលបានឱកាសជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, កីឡាករប្រដាល់ ដាវ លីដុច បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពជាខ្លាំងជាមួយឱកាសដ៏កម្រ និងជាកិត្តិយសមួយសម្រាប់រូបគេ។
លោក ដាវ លីឌុច បានបង្ហោះសារលើហ្វេសប៊ុកជាខេមរភាសាយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណមីយ៉ាន់ម៉ា-កម្ពុជា។ ព្រំ សំណាង និងខ្ញុំសន្យាថា នឹងបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដល់ពិភពលោក!»។
សូមបញ្ជាក់ថា លោក ដាវ លីដុច បានធ្វើដំណើរមកដល់កម្ពុជាហើយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រកួតជាមួយកីឡាប្រដាល់ខ្មែរ ព្រំ សំណាង នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ៕