(បន្ទាយមានជ័យ)៖ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ ដើម្បីពិនិត្យមើលវឌ្ឍនភាពគម្រោងអនុវត្ត សាកល្បងយន្តការពិនិត្យរួមគ្នាតែមួយលើក One-Stop Border Posts (OSBPs) ឬ Single Stop Inspection (SSI) ដែលផ្តួចផ្តើមឡើង និងគាំទ្រដោយធនាគារពិភពលោក (WB)។

អង្គប្រជុំបានពិភាក្សាយ៉ាងសុីជម្រៅអំពីនីតិវិធី និងជំហានបន្ទាប់សំដៅធ្វើយ៉ាងណាឱ្យគំនិតផ្ដួចផ្ដើមខាងលើនេះអាចដំណើរការទៅបាន ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រុមការងារគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ មន្ត្រីអន្តោប្រវេសន៍ អ្នកជំនាញមកពីធនាគារពិភពលោក និងវិស័យឯកជនមួយចំនួនទៀត។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ភាគីពាក់ព័ន្ធទាំងអស់ ក៏បានអញ្ជើញចុះពិនិត្យមើលអគារឆ្លងកាត់ព្រំដែនផងដែរ៕