(ភ្នំពេញ)៖ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការនូវ ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយលោក ងួន ណារ៉ា ជំនួសលោក តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយលោក ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ហាញអំពីការរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងស្ថាប័នតុលាការ ស្ថាប័នអយ្យការ និងស្ថាប័នអាវុធហត្ថ ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញយ៉ាងស្អិតរមួត។

ក្នុងជំនួបរវាងស្ថាប័នទាំង៣ខាងលើ នៅបញ្ជាការដ្ឋានកងរាជអាវធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនាមម្ចាស់ផ្ទះបានធ្វើការបង្ហាញនូវបទពិសោធន៍ គ្រប់គ្រងដឹកនាំរបស់លោកផ្ទាល់ ក៏ដូចជាការកសាងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៃទីបញ្ជាការក្នុងរយៈកាលកន្លងមក ជូនដល់ភ្ញៀវបានទស្សនាសព្វកន្លែងផងដែរ៕

ទស្សនវិដេអូ៖ https://fb.watch/o1PJScS2V9/