Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះកត់កន្ទយលេខដ៏ធំនៅខណ្ឌពោធិសែនជ័យ ត្រូវកម្លាំង​នគរបាលចុះបង្ក្រាប, ឃាត់ម្ចាស់​ទីតាំងម្នាក់

16-08-2016 19:05

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានចុះទៅបង្ក្រាបនៅផ្ទះកត់កន្ទុយលេខដ៏ធំមួយកន្លែង ស្ថិតនៅនៅផ្ទះល្វែងក្នុងសង្កាត់ត្រពាំងក្រសាំង។

លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ដែលជាមេឆ្នោត មានឈ្មោះ ម៉ៅ ចាន់អាយុ៣៤ឆ្នាំ ហើយនាំមកកាន់់អធិកាដ្ឋានដើម្បីបន្តនិតិវិធី។

លោក យឹម សារ៉ាន់ បានបញ្ជាក់ទៀតថា សម្រាប់ល្បែងសីុសងនៅតាមមូលដ្ឋានរបស់លោកនោះ គឺមិនអនុញ្ញាតឲ្យមានវត្តមាននោះឡើយ ពីព្រោះនេះជាផែនការរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបញ្ជាឲ្យនគរបាលតាមបណ្តាខណ្ឌត្រូវលុបបំបាត់ឲ្យអស់។

លោកសូមបញ្ជាក់យ៉ាងច្បាស់ថា បើសិនលោកមានការជាប់ពាក់ព័ន្ធជាមួយវង់ល្បែងសីុសងនោះ លោកមិនដឹកនាំកម្លាំងចុះមកបង្ក្រាបនោះឡើយ ហើយការបង្ក្រាបនេះ គឺធ្វើឡើងជាច្រើនលើកមកហើយ។

សម្រាប់ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តទៀត៕