(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអបអរសាទរ ចំពោះអត្តពលិកវាយសីកម្ពុជា ដែលបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ លើវិញ្ញាសា Mixed Team Under អាយុក្រោម១៥ឆ្នាំ ជាក្រុម។

ព្រឹត្តិការណ៍ BA Sea Regional Junior Championship 2023 នេះ គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង ដោយមានប្រតិភូ និងអត្តពលិក ៥ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត ដែលការប្រកួតនឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕