(ភ្នំពេញ)៖ លោក ទី ចាន់ណា បានផ្ញើសារថ្លែងអំណរគុណចំពោះលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាពឧបាសិកា គង់ សុខុម។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រួមមាន៖

«ខ្ញុំបាទ ទី ចាន់ណា និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ដែលបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយរូបខ្ញុំបាទ និងក្រុមគ្រួសារ ដែលបានបាត់បង់ឧបាសិកា គង់ សុខុម ដែលត្រូវជាម្ដាយបង្កើត ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្ម វិហារធម៌ និងជាទីគោរពស្រឡាញ់ របស់ក្រុមគ្រួសារយើងខ្ញុំ កាលពីថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៦:០០ នាទីល្ងាច ក្នុងជន្មាយុ ១០៤ឆ្នាំ ដោយជរាពាធ។

ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំបាទ និងក្រុមគ្រួសារដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់ឯកឧត្តមប្រធាន បានឡើយ។

តាងនាមឱ្យក្រុមគ្រួសារ ខ្ញុំបាទសូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលៈមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

សូម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី មេត្តាទទួលនូវការគោរពដ៏ជ្រាលជ្រៅអំពីខ្ញុំបាទ និងក្រុមគ្រួសារ»៕