(ភ្នំពេញ)៖ តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរចំពោះ ទីក្រុងបាត់ដំបង នៃខេត្តបាត់ដំបង ដែលទទួលបានការចុះក្នុងបញ្ជី បណ្តាញទីក្រុងច្នៃប្រតិដ្ឋ ផ្នែកម្ហូបអាហាររបស់អង្គការយូណេស្គូ ( UCCN )។

សូមបញ្ជាក់ថា ទីក្រុងបាត់ដំបង កាលពីម្សិលមិញ ត្រូវបានអង្គការយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ (UNESCO Creative Cities Network ឬហៅកាត់ថា UCCN)» ផ្នែកម្ហូបអាហារ (Gastronomy)។ ដំណឹងនេះ ធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេសខេត្តបាត់ដំបង រីករាយជាងខ្លាំង និងផ្ញើសារអបអរសាទរតាមបណ្តាញសង្គមបន្តបន្ទាប់៕