(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ជំនួបនេះផ្តោតសំខាន់លើការពិភាក្សាពិគ្រោះយោបល់ទាក់ទងនឹងគម្រោងអភិវឌ្ឍការគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង និងការងារផ្សេងៗទៀតដូចជា ការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ បទដ្ឋានបច្ចេកទេស និងឯកសារគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទឹកកខ្វក់ និងលើកកម្ពស់អនាម័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕