(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មានការបែកធ្លាយតាម Facebook និង Telegram នូវសំឡេង លោក គឹមសួរ ភារិទ្ធ សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន ដែល រិះគន់ យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាមនុស្សពុំអាចទុកចិត្តបានឡើយ។ ទន្ទឹមនឹងគ្នានេះ ក៏មានការបែកធ្លាយសំឡេង លោក ចេប គឹមអៀង អនុប្រធានគណបក្សនេះផងដែរ ដែលចំអកថា​ គណបក្សកម្លាំងជាតិ ដែលថាបង្កើតឡើងដោយបក្សភ្លើងទៀន តែបែរជាឱ្យបក្សភ្លើងទៀនទៅលូនក្រាបជាមួយពួកគេទៅវិញ។