(កណ្ដាល)៖ នគរបាលស្រុកកៀនស្វាយ បានចាប់ជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនបាន៥៤កញ្ចប់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមរបាយការណ៍ឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស ធីដេត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ។

វត្ថុតាងចាប់យករួមមាន៖

១-ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀនចំនួន ៥៤កញ្ចប់តូច
២-សម្ភារប្រើប្រាស់វិចខ្ចប់ថ្នាំញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានថ្លែងថា ដោយគោរពតាមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្នុងនាមលោកជាអធិការ តែតែគិតគូរពីសុខសុវត្ថិភាព និងសន្តសុខនៅមូលដ្ឋានស្រុកកៀនស្វាយ ដោយបង្ក្រាបឲ្យអស់រាល់មុខសញ្ញាបង្កបញ្ហាក្នងសង្គមយកទៅអនុវត្តច្បាប់ឲ្យខានតែបាន។

តាមរបាយការណ៍ បានរៀបរាប់ដំណើររឿងថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចផ្ទះរបស់ឈ្មោះ មាស ធីដេត ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល,
កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលភូមិធំសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ ចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ មាស ធីដេត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កំលាំងសមត្ថកិច្ចដកហូតវត្ថុតាងបានម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន ចំនួន ៥៤កញ្ចប់តូច និងសំភារ:វេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យឈ្មោះមាស ធីដេត បានសារភាពថា ថ្នាំញៀនចំនួន៥៤កញ្ចប់តូចខាងលើពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនទិញពីឈ្មោះ ផ្លូច(មិនស្គាល់នាមត្រកូល) អាយុប្រហែល៣៥ឆ្នាំ មានទីលំនៅ ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតម្លៃ៥០០,០០០រៀល(ហាសិបមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី៕