Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ត្រឡប់មកដល់ភ្នំពេញវិញដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មនៅខេត្តតាកែវ

16-08-2016 17:17

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែសីហានេះ បានអញ្ជើញត្រឡប់ដល់រាជធានីភ្នំពេញវិញ ដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មចុះ ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តតាកែវ នាព្រឹកមិញ។

ក្រោយត្រឡប់មកដល់ផ្ទះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានចៅស្រីម្នាក់របស់សម្តេច នៅរង់ចាំទទួល ដើម្បីបង្ហាញនូវក្តីនឹករលឹក។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ Facebook សម្តេចថា «ត្រឡប់ពីខេត្តតាកែវ មកដល់ផ្ទះវិញ មានចៅស្រីមួយមកឈរចាំជីតាបង្ហាញពីការនឹករលឹក។ កំពុងរកចៅផ្សេងទៀតតើទៅ ណាអស់ហើយ?»

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហានេះ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ ដើម្បីចុះពិនិត្យសមិទ្ធផលជាតិ និងសំណេះសំណាល​ជាមួយនឹងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ។

ក្នុងដំណើរចុះទៅកាន់ខេត្តតាកែវនេះ សម្តេចតេជោ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អាជីវករ លោកគ្រូ អ្នកគ្រូ សិស្សានុស្ស នៃសាលាបឋមសិក្សា និងវិទ្យាល័យមួយចំនួន និងបានឧបត្ថមអគារសិក្សា៦ខ្នង ស្នើ៨៤បន្ទប់ ដល់សាលារៀនចំនួន៣៕