(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបង្កើតសហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕

អនុក្រឹត្យបានបញ្ជាក់ថា ការបង្កើតឱ្យ សហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីនានា ដែលឆ្លើយតបទៅនឹងតម្រូវការ នៃវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចនាយករដ្ឋមន្ត្រី៖