(ចាងស៊ុ)៖ Fresh News ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតនៅកម្ពុជា និងក្រុមថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក បានទៅទស្សនា និងឈ្វេងយល់អំពីឱសថបុរាណចិន (TCM) និងសួនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Renhe 863 នៅទីក្រុង Zhangshu ខេត្ត Jiangxi នៃប្រទេសចិន។

Zhangshu ល្បីល្បាញខាងឱសថបុរាណចិន ហើយក្រុមហ៊ុនផលិតឱសថកំពូលទាំង ១០ របស់ចិន Renhe Group មានទីតាំងនៅទីនោះ។

វាត្រូវបានគេឲ្យឈ្មោះ ជារដ្ឋធានីឱសថនៃប្រទេសចិន ហើយមានក្រុមហ៊ុនឱសថរាប់ពាន់។ ឱសថបុរាណចិនរាប់រយរាប់ពាន់ប្រភេទត្រូវបានលក់ជាដុំៗ ឬដោយលក់រាយ ផងដែរ។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕