(បន្ទាយមានជ័យ)៖ យុវជន២ក្រុម កើតជម្លោះតិចតួចសោះ ឈានដល់បើកឆាកប្រយុទ្ធគ្នា ដោយដេញប្រហារ កាប់ម៉ូតូខ្ទេចអស់២គ្រឿង។ ក្រោយធ្វើសកម្មភាពបាន១ថ្ងៃ ត្រូវបាន កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវឈានដល់ឃាត់បានជនសង្ស័យចំនួន៧នាក់ យកមកសួរនាំ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅវេទិការសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យទាំង៧នាក់រួមមាន៖

*ទី១៖ ឈ្មោះ សួន អិតនិមិត្ត អាយុ១៦ឆ្នាំ
*ទី២៖ ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ
*ទី៣៖ ឈ្មោះ អុល សំណាង អាយុ១៤ឆ្នាំ
*ទី៤៖ ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ
*ទី៥៖ ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ
*ទី៦៖ ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ
*ទី៧៖ ឈ្មោះ ផាត់ លីហុ អាយុ១៥ឆ្នាំ។ ទាំង៧នាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ដកហូតបានវត្ថុតាង ដាវសាម៉ូរៃ ១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ១ផងដែ។

ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត, កម្លាំងនគរបាកការិយាល័យព្រហ្មទណ្ឌ ដឹកនាំដោយដោយលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ធ្វើកំណត់ហេតុ និងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់៕