(កំពង់ស្ពឺ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ដោយមើលឃើញពីការលំបាក សម្រាប់បេក្ខជន បេក្ខនារី ប្រឡងយកប័ណ្ណបើកបរស្វ័យរិន មន្ទីរនឹងរំលឹកមេរៀនច្បាប់ចរាចរណ៍ ៤ម៉ោងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃនេះតទៅ ដោយមិនគិតថ្លៃ រហូតដល់ថ្ងៃប្រឡង។ បន្ថែមពីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសង្ឃឹមថា «បេក្ខជនបេក្ខនារីទាំងអស់ នឹងប្រឹងប្រែងដោយការយកចិត្តទុកដាក់ខ្ពស់ និងយល់អំពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំទាំងអស់គ្នា»។
ជាងនេះទៅទៀត មន្ទីរសាធារណការ បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ ដែលមានបំណងចង់ទទួលការបណ្តុះបណ្តាលច្បាប់ចរាចរណ៍ប្រចាំថ្ងៃ សូមមេត្តាមកចុះឈ្មោះ នៅមន្ទីរដោយមិនគិតថ្លៃ៕