(ក្រចេះ)៖ ប្រកាសផ្ទេរមុខ តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន២ គឺស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ និងមេបញ្ជាការរង២រូបទៀត ដើម្បីបន្តរដឹកនាំរួម ចំណែកការពារសន្តិសុខជាតិ និងប្រជាជននៅតាមមូលដ្ឋាន។

ពិធីនេះធ្វើឡើងនៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ ក្រោមអធីបតីភាព លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងបីប្រភេទ ចូលរួមយ៉ាងច្រើនកុះករ។

កាប្រកាសចូលកាន់មុខតំណែង រួមមាន៖ លោក ង៉ែត ប៉ុណ្ណាកា ពីនាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ និងលោក សាន្ដ សុវិជ្ជា ផ្ទេរមុខតំណែងពីមេបញ្ជាការស្រុកសំបូរ ទៅជាមេបញ្ជាការអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ។

ដោយឡែក មេបញ្ជារការរងចំនួន២រូបទៀត គឺលោក ស្រី ស៉ីនា ពីជំនួយការផែនការប្រត្តិបត្តិការ និងហ្វឹកហ្វឺនមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ទៅជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរគ្រៀងសែនជ័យ និងលោក ធី សក្ដិនីន ពីនាយការិយាល័យផែនហ្វឹកហ្វឺនមន្ទីរផែនការ ប្រត្តិបត្តិការហ្វឹកហ្វឺនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទៅមេបញ្ជាការរង មូលដ្ឋានអាវុធហត្ថស្រុក អូរគ្រៀងសែនជ័យ ដែលជាស្រុកទើប និងបង្កើតថ្មីនៅក្នុងខេត្តក្រចេះ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន ក៏បានផ្ដាំផ្ញើឲ្យលោកមេបញ្ជាការ មេបញ្ជាការរង ដែលទើបតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បី ដឹកនាំមន្រ្តីរបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ ក្នុងដែនដីរបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ចំពោះមន្ត្ត្រីនគរបាលយុត្តិធម៍ មិនត្រូវមានមនោសញ្ចេតនាជាមួយជនល្មើសជាដាច់ខាត់ និងមិនត្រូវពាក់ព័ន្ធជាមួយបទល្មើសផ្សេងៗ  ហើយក្នុងពេលចុះប្រត្តិបត្តការត្រូវគោរព វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តក្រចេះទាំងអស់ ជាពិសេសលោកមេបញ្ជាការដែលត្រូវទទួល បានការតែងតាំងថ្មីនៅពេលនេះ ត្រូវមានភាពស្មោះ ត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសប្រឆាំងដាច់ខាតការ ប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌គ្រប់រូបភាពទោះ ស្ថិតនៅក្នុងទំហំទ្រង់ ទ្រាយណាក៏ដោយ និងត្រូវគោរពអនុវត្តបទបញ្ជាធានាឲ្យបានការ បង្ក្រាបបទល្មើសធនធានធម្ម ជាតិ តាមទិសស្លោករបស់កងរាជអាវុធហត្ថ ដែលដាក់ចេញដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ៖

*ទី១៖ ចំពោះប្រទេសជាតិត្រូវតែបម្រើ
*ទី២៖ ចំពោះប្រជាត្រូវតែការពារ
*ទី៣៖ ច្បាប់ត្រូវតែគោរព
*ទី៤៖ បទល្មើសត្រូវតែបង្ក្រាប។

លោកបន្ត ថាក្នុងជាមន្ត្រីនគរបាលយុត្តិធម៌អាវុធហត្ថត្រូវតែក្ដោបព័ត៌មានឲ្យច្បាស់លាស់ មិនថាផ្នែកណាក៏ដោយ ដើម្បីបង្រ្កាបបទល្មើសផ្សេងៗ និងទប់ស្កាត់បានទាន់ពេលវេលា៕