(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រកាសពីការផ្ដល់ជូនកន្លែងស្នាក់នៅ​ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខ នៅទូទាំងខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់ Fresh News ថា «ដើម្បីសម្រួលដល់សិស្សានុសិស្ស និងអាណាព្យាបាល រដ្ឋបាលខេត្តត្បូងឃ្មុំ សូមប្រកាសផ្ដល់ជូនកន្លែងស្នាក់ និងផ្ញើរកង់ម៉ូតូដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្ត។ ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងសរុបចំនួន៥,៦៥៤ នាក់ ស្រីចំនួន៣,១៧៤ នាក់»។

បើតាមលោកបណ្ឌិតអភិបាលខេត្ត ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនោះរួមមាន ក្រុងសួង មានដូចជា៖ ផ្ទះសំណាក់នៅក្រុងសួង រួមមាន៖ ១.ផ្ទះសំណាក់៦៦៦, ២.ផ្ទះសំណាក់ភ្នំមាស, ៣.ផ្ទះសំណាក់សុខ លាភ, ៤.ផ្ទះសំណាក់ផ្សារសួង២, ៥.ផ្ទះសំណាក់៣៣៣, ៦.ផ្ទះសំណាក់អប្សរា, ៧.ផ្ទះសំណាក់អ៊ាត អ៊ន់, ៨.ផ្ទះសំណាក់ដានីន, ៩.ផ្ទះសំណាក់បាយ័ន, ១០.ផ្ទះសំណាក់ចែលី, ១១.ផ្ទះសំណាក់យូ ឡុង និង១២.ផ្ទះសំណាក់៦៩(សរុបចំនួន១២ផ្ទះសំណាក់)។ ផ្ទះសំណាក់នៅស្រុកត្បូងឃ្មុំ រួមមាន៖ ១.ផ្ទះសំណាក់មានមាន, ២.ផ្ទះសំណាក់ពន្លឺចន្ទ, ៣.ផ្ទះសំណាក់រស្មីនារី, ៤.ផ្ទះសំណាក់នាគពីរ, ៥.ផ្ទះសំណាក់មហាផល, ៦.ផ្ទះសំណាក់សុចរិតមហាឧត្ដម, ៧.ផ្ទះសំណាក់មាន ហេង, ៨.ផ្ទះសំណាក់ស៊ី&អឹម, ៩.ផ្ទះសំណាក់កុលាបត្បូងឃ្មុំ, ១០.ផ្ទះសំណាក់រាត្រីចំការថ្ម, ១១.ផ្ទះសំណាក់គឹម ប៉, ១២.ផ្ទះសំណាក់មហាលាភ, ១៣.ផ្ទះសំណាក់ខុម សីលា, ១៤.ផ្ទះសំណាក់ថៅ ស៊ីថង, ១៥.ផ្ទះសំណាក់ថៅ ស៊ីថង, ១៦.ផ្ទះសំណាក់ជៀនជីងហាបឹងកំប្លោក, ១៧.ផ្ទះសំណាក់បង មូន, ១៨.ផ្ទះសំណាក់ដាវ៉ាន់, ១៩.ផ្ទះសំណាក់Wifi, ២០.ផ្ទះសំណាក់សុវណ្ណភូមិត្បូងឃ្មុំ, ២១.ផ្ទះសំណាក់ថុល នីតា, ២២.ផ្ទះសំណាក់លីហៀង ត្បូងឃ្មុំ, ២៣.ផ្ទះសំណាក់ទួលតាម៉ុក និង២៤.ផ្ទះសំណាក់ មានហេង។(សរុបចំនួន២៤ផ្ទះសំណាក់)។ ក្រៅពីផ្ទះសំណាក់ខាងលើ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ពុំទទួលខុសត្រូវឡើយ។ បន្ថែមពីនេះការទទួលផ្ញើកង់ ម៉ូតូ ក៏មិនគិតថ្លៃដូចគ្នាផងដែរ។

លោកបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធត្រូវចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរចំពោះអាជីវកម្មថតចំលង ដែលនៅជិតមណ្ឌលប្រឡងរយៈពេល២ថ្ងៃនៃការប្រឡង និងបានណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ចត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅថ្ងៃប្រឡងឲ្យបានល្អប្រសើរ។

សូមរំលឹកកន្លងមកនេះឆ្នាំសិក្សា២០២១-២០២២ រដ្ឋបាលខេត្តត្បូងឃ្មុំក៏ធ្លាប់បានផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ទាំងអស់នៅទូទាំងខេត្តសម្រាប់កន្លែងស្នាក់ និងផ្ញើរកង់ម៉ូតូដោយឥតគិតថ្លៃម្តងរួចទៅហើយ នេះជាលើកទី៣ ហើយដែលលោកបណ្ឌិត អភិបាលខេត្ត តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ ។

ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលខេត្តត្បូងឃ្មុំឆ្នាំ២០២៣ មានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ១៩៦ បន្ទប់៕