(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជួយកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ ហើយមានទម្ងន់ ដូចសាលក្រមតុលាការដែរ, យន្តការថ្មីនេះមិនចាប់បង្ខំពលរដ្ឋទេ គ្រាន់តែបន្ថែមជម្រើសប៉ុណ្ណោះ

២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីមានការរំលោភអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

៣៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកសកម្មភាពដោះមីនជាការជួយសង្គ្រោះ ផ្ដល់សុភមង្គលដល់ពលរដ្ឋរាប់លាននាក់

៤៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ និងគណបក្សកម្លាំងប្រជាធិបតេយ្យ៖ ការចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា គ្មានការបង្ខិតបង្ខំ ហើយមានគោលដៅរួម

៥៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ៖ មេដឹកនាំក្រុមប្រឆាំងគ្មានសារនយោបាយអ្វី ក្រៅពីចោទប្រកាន់ ញុះញង់ និងជេរប្រមាថ

៦៖ បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៉ី អំពាវនាវឱ្យលោក Joko Widodo បន្តរក្សាអព្យាក្រឹតភាព នៅមុនការបោះឆ្នោតឆ្នាំ២០២៤

៧៖ មន្រ្តីជាន់ខ្ពស់អាកាសចរស៊ីវិល៖ នៅរដូវ រងា (Winter 2023) ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ នឹងកើនឡើងដល់ ៤០ជើងក្នុងមួយថ្ងៃ ខណៈក្រុមហ៊ុនអាកាសចរណ៍នឹងកើនដល់ ១០ក្រុមហ៊ុន

៨៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់៖ អ៉ីរ៉ង់គ្មានបំណងចង់ឱ្យជម្លោះអ៉ីស្រាអែល-ហាម៉ាស រីករាលដាលកាន់តែធំនោះទេ

៩៖ ហ៊្សកដានី ស្នើសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៉ីល Patriot

១០៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី ចោទលោកខាងលិចថាស្វែងរកការពង្រីកសង្រ្គាមអ៊ុយក្រែន មកកាន់តំបន់អាស៉ីប៉ាស៉ីហ្វិក

១១៖ ហុងកុងទម្លាក់ការចោទប្រកាន់ លើសមាជិកព្រឹទ្ធសភាអាមេរិក ពីបទកាន់កាប់កាំភ្លើងដោយគ្មានអាជ្ញាប័ណ្ណ

- ព័ត៌មាន Fresh News Plus

១៖ មនុស្សខ្ទង់ ១ពាន់នាក់នៅអាហ្សង់ទីន ប្រមូលផ្តុំគ្នានៅក្នុងឈុត Spider-Man ក្នុងគោលបំណងបំបែកកំណត់ត្រាពិភពលោក

២៖ Samsung ប្រកាសបង្ហាញស្មាតហ្វូនអេក្រង់បត់ថ្មីរបស់ខ្លួន ជាមួយនឹងការឌីហ្សាញបញ្ចូលគ្នាទៅនឹងស្មាតហ្វូនចាស់ E700

៣៖ កិច្ចព្រមព្រៀងទិញលក់រវាង Tata និង Wistron នឹងធ្វើឱ្យឥណ្ឌាក្លាយជាទីផ្សារដំបូងគេផលិត iPhone ដោយខ្លួនឯង


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ

http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)