(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញរបាយការណ៍ស្ថិតិ នៃការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋ នៅឆមាសទី១ ឆ្នាំ២០១៦នេះ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស។
បើយោងតាមលិខិត របស់ក្រសួងសុខភិបាល ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការពិនិត្យពិគ្រោះជំងឺក្រៅសរុប ៥,១២២,៥៧៦ ក្នុងនោះពិនិត្យពិគ្រោះជំងឺករណីថ្មីមាន ៤,៦៤២,២៦១ ករណីផងដែរ។
របាយការណ៍បានបញ្ជាក់បន្ថែមថា អ្នកជំងឺសម្រាកព្យាបាល ៣៧៧,០០៨នាក់ ក្នុងនោះអត្រាស្លាប់គឺ ទាបជាងមួយភាគរយ (០.៨៦%) រីឯកអ្នកសម្រាលកូនមាន ១៤៦,៩៤០នាក់៕