(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់វស្សា ដែលមានអាយុកាលជាង៧០ឆ្នាំមកហើយ មិនដែលអួតអាងថា ខ្លួនជាគណបក្សធំជាងគេ ហើយចាត់ទុកគណបក្សនយោបាយណាមួយជាគណបក្សតូច ឬធំនោះទេ ព្រោះការចាត់ទុកបែបនេះជាការរើសអើង។