(ភ្នំពេញ)៖ នៅក្នុងកិច្ចពិភាក្សា Fresh Talk កាលពីចុងសប្តាហ៍កន្លងទៅនេះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានចំអកឱ្យមេដឹកនាំក្រុមប្រឆាំង ដែលរយៈពេលប៉ុន្មានអាណត្តិមកនេះ មិនមានសារនយោបាយអ្វី ក្រៅពីចោទប្រកាន់ ញុះញង់ និងជេរប្រមាថនោះឡើយ។ លោកចាត់ទុកថា ការធ្វើនយោបាយបែបនេះ ពុំបានជួយឱ្យប្រទេសជាតិរីកចម្រើន និងនាំប្រយោជន៍ដល់ជាតិនោះទេ។