(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ឃាត់ខ្លួនជនសង្ស័យ ២៨នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៧ករណី ឃាត់ខ្លួន១៤នាក់
* ករណីប្រើប្រាស់ ៥ករណី ឃាត់ខ្លួន៨នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៦នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៧២៦ករណី ឃាត់ខ្លួ​ន ១៦,៦៣៧នាក់ (ស្រី១០៦៥នាក់)៕