(ភ្នំពេញ)៖ នៅកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ លោក អ៊ុន ជឹម គណបក្សឯកភាពជាតិខ្មែរ និងលោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានបញ្ជាក់បន្ថែមអំពីការចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា។

ប្រធានគណបក្សទាំងពីរ បានបញ្ជាក់ថា ការចងសម្ព័ន្ធនេះ ពុំមានការបង្ខិតបង្ខំដូចការលើកឡើងរបស់ក្រុមមួយចំនួននោះឡើយ ហើយការចងសម្ព័ន្ធរវាងគណបក្សរបស់គណបក្សទាំង២៨ គឺមានគោលដៅរួម ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក៏ដូចជាថែរក្សារបបរាជានិយម របបប្រជាធិបតេយ្យសេរីពហុបក្សជាដើម។