(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះភោជនីយដ្ឋាន «ចេនឡា» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណ៣៖៥០នាទី រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ក្រោយពីមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់គ្រោះអគ្គិភ័យនេះ បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅក្នុងហាង ហើយពេលឆាបឆេះនោះ ម្ចាស់ហាងមិននៅនោះឡើយ។

បើតាមសមត្ថកិច្ច មូលហេតុដែលនាំឲ្យគ្រោះអគ្គិភ័យ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយរថយន្តពន្លត់អគ្គិភ័យពី៥ទៅ៦គ្រឿង របស់សាលាខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានជួយអន្តរាគមន៍បាញ់ពន្លត់៕