(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណប្សប្រជាជនកម្ពុជា និងជាប្រធានស្តីទី នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើជាអធិតីក្នុងកិច្ចប្រជុំ សម្រាប់ថ្ងៃប្រជុំរៀបចំ មហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងប្រជុំរៀបចំមន្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣) នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់លោក លោកស្រី ដែលមានចែងក្នុងសេចក្តីសម្រេច លេខ ៣៣០/២៣ កជរស របស់ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ស្តីពីការបង្កើតគណៈកម្មការកណ្តាល និងអនុគណៈកម្មការជំនាញរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលនឹងប្រព្រឹត្តទៅ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមិទ្ទិញមហាជនអបអរសាទរខួបលើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍ភូមិកម្ពុជា (២ឆ្នូ ១៩៧៨-២០២៣) ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ដូចមានចែងក្នុងសេចក្តីសម្រេច នៃកម្មវិធីទាំងពីរ ដើម្បីឲ្យកម្មវិធីដំណើរទៅដោយរលូន និងទទួលបានជោគជ័យប្រកបដោយប្រសិទ្ធិភាពខ្ពស់៕