(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ននៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បបានអញ្ជេីញបើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ លោកនាយការិយាល័យ ប្រធានអង្គភាពចំណុះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុកទាំង៩ លោកនាយ នាយរង និងពលអាវុធហត្ថ ដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៤ និងឆ្នាំ២០២៣ ចំនួន ៦៤នាក់។
ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរាយការណ៍សង្ខេបពីស្ថានភាពការងារគ្រប់គ្រង យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោធិនដែលត្រូវត្រួតពិនិត្យនាពេលនេះចំនួន៦៤នាក់/ស្រី០៤នាក់ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៣ ចំនួន៥៤នាក់/ស្រី០៤នាក់,យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ១០នាក់ផងដែរ។
លោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី ក៏បានកោតសរសេីរ ចំពោះយោធិនដល់អាយុសោធននិវត្តន៍ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលបានបន្សល់ទុកនូវស្នារដៃយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិរហូតមកដល់ពេលបច្ចុប្បន្ន។
លោកឧត្ដមសេនីយ៍ឯក បានបន្តថា ក្រោមការដឹកនាំរបស់នាយឧត្ដមសេនីយ៍ សៅ សុខា លោកតែងតែយកចិត្តទុកដាក់ ទៅលេីសុខទុក្ខបងប្អូនដែលជាសោធននិវត្តន៍ ដោយមិនទុកបងប្អូនចោលឡេីយ ពោលគឺលោកតែតែងជួយទំនុកបម្រុងដល់គ្រួសារបងប្អូនសោធននិវត្តន៍ជាប្រចាំ៕