(វ៉ូហាន)៖ Fresh News និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយពិភពលោក បានទស្សនកិច្ចប៉មសត្វក្រៀលពណ៌លឿង (Yellow Crane Tower) ដែលវាត្រូវបានកសាងឡើងនៅសម័យសាមកុក។
Yellow Crane Tower មានទីតាំងនៅជ្រលងភ្នំ Snake Hill ក្នុងទីក្រុង Wuhan ខេត្ត Hubei ។ វាគឺជាប៉មដ៏ល្បីល្បាញបំផុតមួយនៅភាគខាងត្បូងនៃទន្លេ Yangtze។
យោងតាមរឿងព្រេង ប៉ម Yellow Crane Tower ត្រូវបានសាងសង់ឡើងដោយក្រុមគ្រួសាររបស់ម្ចាស់ផ្ទះបុរាណម្នាក់ ដែលរស់នៅក្នុងទីក្រុង Wuhan តាំងពីយូរយារណាស់មកហើយ ដែលមានឈ្មោះថា Old Xin ។ ថ្ងៃមួយ បូជាចារ្យតាវម្នាក់ (Taoist) ដែលស្លៀកពាក់មិនស្អាត បានមកលេងផ្ទះ ហើយសុំស្រា។
Old Xin មិនបានយកចិត្តទុកដាក់ចំពោះគាត់ទេ ប៉ុន្តែកូនប្រុសរបស់គាត់មានចិត្តល្អ ហើយបានផ្តល់ស្រាឱ្យតាវ ដោយមិនគិតប្រាក់។ បូជាចារ្យតាវបានទៅលេងផ្ទះក្រៀលជាប្រចាំរយៈពេលកន្លះឆ្នាំ ហើយនៅថ្ងៃមួយ តាវបាននិយាយទៅកាន់កូនប្រុសថា ដើម្បីតបស្នងគុណគាត់ គាត់ចង់គូររូបសត្វក្រៀលរាំ នៅលើជញ្ជាំង។
ពេលអ្នកក្រុងឮដូច្នេះ ក៏នាំគ្នាទៅមើលសត្វក្រៀលរាំ។ មិនយូរប៉ុន្មានគ្រួសារ Xin បានក្លាយជាអ្នកមាន ហើយពួកគេបានសាងសង់ Yellow Crane Tower ជានិមិត្តរូបនៃការដឹងគុណចំពោះបូជាចារ្យ Taoist ។
Yellow Crane Tower មានប្រវត្តិដ៏វែងឆ្ងាយ និងស្មុគស្មាញ។ វាត្រូវបានសាងសង់ឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២២៣ កំឡុងសម័យនគរបី ដែលខ្មែរស្គាល់ថា សាមកុក (220-280) ។ ដោយសារទីតាំងដ៏ល្អ វាត្រូវបានសាងសង់ឡើងដោយ ស៊ុន ក្វាន់ (១៨២-២៥២ ស្តេចអ៊ូ) ជាប៉មយាមសម្រាប់កងទ័ពរបស់គាត់។
ក្នុងកំឡុងរាជវង្សថាង (618-907) កំណាព្យដ៏ពេញនិយមជាច្រើនត្រូវបានសរសេរដោយសរសើរពីអគារ Yellow Crane Tower។ វាជាកំណាព្យទាំងនេះហើយដែលធ្វើឱ្យ Tower មានភាពល្បីល្បាញខ្លាំង និងបានជំរុញមនុស្សឱ្យចូលទស្សនា។ ក្នុងអំឡុងសតវត្សបន្ទាប់ វាត្រូវបានបំផ្លាញ និងសាងសង់ឡើងវិញជាច្រើនដង។
ក្នុងអំឡុងរាជវង្ស Ming (1368-1644) និង Qing (1644-1911) តែម្នាក់ឯង ប៉មនេះត្រូវបានបំផ្លាញចំនួន ៧ដង និងបានសាងសង់ឡើងវិញចំនួន ៧ដង។ នៅឆ្នាំ ១៨៨៤ វាត្រូវបានបំផ្លាញទាំងស្រុង ដោយភ្លើង ហើយមិនត្រូវបានសាងសង់ឡើងវិញរហូតដល់ឆ្នាំ ១៩៨១។
ប៉មនេះមានលក្ខណៈពិសេសស្ថាបត្យកម្មផ្សេងៗគ្នានៅក្នុងរាជវង្សផ្សេងៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ ប៉មដែលឈរនៅសព្វថ្ងៃនេះ គឺផ្អែកលើការរចនាឡើងក្នុងកំឡុងរាជវង្សឈីង។ វាមានកំពស់ ៥១.៤ម៉ែត្រ និងមានប្រាំជាន់។
ដំបូលនោះគ្របដណ្ដប់ដោយក្រឡាក្បឿងពណ៌លឿងចំនួន ១០០,០០០ ។ ជាមួយនឹងផ្នែកដំបូល មានពណ៌លឿង ជាន់នីមួយៗហាក់ដូចជាត្រូវបានរចនាស្រដៀងនឹងសត្វក្រៀលពណ៌លឿងដែលលាតសន្ធឹងស្លាបរបស់វាដើម្បីហោះហើរ។
ប្រធានបទនៃជាន់ទីមួយគឺនិយាយអំពីរឿងព្រេង។ នៅលើជញ្ជាំងមានផ្ទាំងគំនូរប៉សឺឡែនប្រវែងប្រាំបួនម៉ែត្រ និងទទឹងប្រាំមួយម៉ែត្រ ដែលពណ៌នាអំពីពពក ទន្លេ និងសត្វក្រៀលតំណាងឱ្យអារម្មណ៍រ៉ូមែនទិកនៅលើឋានសួគ៌។ ជាន់ទី ៣ ភាគច្រើនបង្ហាញកំណាព្យដែលសរសេរដើម្បីសរសើរប៉មក្នុងរាជវង្សផ្សេងៗគ្នា។ នៅលើកំពូលនៃប៉ម អ្នកទស្សនាត្រូវបានមើលទេសភាពដ៏អស្ចារ្យនៃទន្លេ Yangtze ស្ពានរបស់វា និងអគារជុំវិញក្នុងទីក្រុង Wuhan។
សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕