Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បន្ទាប់ពីជីកឬសគល់ពួកក្បត់​ក្នុង​ជួររដ្ឋាភិបាល ឥឡូវនេះតួកគី​បើកការ​អង្កេត​ក្រុមហ៊ុនធំៗចំនួន ៤៤ និងចេញដីកា​ឃុំខ្លួន​នាយកប្រតិបត្តិ ១២០នាក់

16-08-2016 15:22

(អ៊ីស្តង់បុល)៖ ប៉ូលិសតួកគី បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ទៅលើក្រុមហ៊ុននានាចំនួន ៤៤ ក្នុងទីក្រុង អ៊ីស្តង់ប៊ុល ដែលអាចជាក្រុមដែលធ្វើការឧបត្ថម ដល់បក្សពួកធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១៥ ខែកក្កដា ដែលមិនបាន សម្រេចនោះ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។

តាមការផ្សាយរបស់សារព័ត៌មាន Hurriyet របស់តួកគី ក្រុមហ៊ុនដែលអាជ្ញាធរប៉ូលិសតួកគី ចុះទៅធ្វើការសាកសួរ និងឆែកឆេរនៅថ្ងៃអង្គារ នេះ គឺដោយសារតែពួកគេមានជាប់សង្ស័យ និងខ្លះមានភស្តុតាងជាក់ស្តែង ថាបានធ្វើការ ផ្តល់ជំនួយទៅកាន់លោក Fetullah Gulen ដែលជាបុគ្គលត្រូវបានរដ្ឋាភិបាលតួកគី ចោទថាជាមេខ្លោងធ្វើរដ្ឋប្រហារ និង កំពុងរស់នៅសហរដ្ឋអាមេរិក។

បន្ថែមពីនេះទៀត ប៉ូលិសក៏បានចេញដីកាចាប់ឃុំខ្លួនជាបណ្តោះអាសន្ន ទៅលើនាយកប្រតិបត្តិការក្រុមហ៊ុនទាំងឡាយ ចំនួន ១២០នាក់ផងដែរ។ ដោយឡែកសរុបចាប់តាំងពីរដ្ឋប្រហារបរាជ័យមក មន្ត្រីក្នុងជួររដ្ឋាភិបាលតួកគីចំនួន ៨២,០០០នាក់ហើយ ត្រូវបានព្យួរ និងដកហូតតំណែងការងារ៕