(ភ្នំពេញ)៖ សហភាពសហជីពយុវជនកម្មករកម្ពុជា បានទទួលជួបពិភាក្សាជាមួយ តំណាងក្រុមហ៊ុនប្រទេសចិនដើម្បីផ្លាស់ប្តូរ បទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានទទួលជួបពិភាក្សាជាមួយ លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China នៅក្រុងអ៊ូហាន ខេត្តអ៊ូប៉ី ប្រទេសចិន ដែលជាក្រុមហ៊ុនធំមួយ នឹងមានដៃគូសហការជាច្រើននៅក្នុងប្រទេសចិន និងពិភពលោក ផ្តោតសំខាន់ទៅលើការផ្តល់សំភារៈបរិក្ខា, ការបណ្តុះបណ្តាលវិជ្ជាជីវៈ, ការផ្លាស់ប្តូនិសិត្សធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិន។

ឯកឧត្តម ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ហើយក៏បានជួបពិភាក្សាគ្នាពីការផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

ឯកឧត្តម ឈុំ វាសនា បានលើកឡើងពីតម្រូវការចាំបាច់ ក្នុងពេលបច្ចុប្បន្ននេះគឺ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) មានការខ្វះខាតនៅសំភារៈការិយាល័យ និងកុំព្យូទ័រ ក្នុងដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដល់សមាជិកក្រុមប្រឹក្សាភិបាលសហភាព និងសមាជិកនៅតាមរោងចក្រសហគ្រាស ហើយទៅថ្ងៃខាងមុខឯកឧត្តមបានស្នើឲ្យមាន ការធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិន សម្រាប់ក្រុមប្រឹក្សាភិបាលសហភាពក៏ដូចជាផ្តល់អាហារូបករណ៍ ដល់សិក្ខាកាមដែលត្រូវបណ្តុះបណ្តាលជំនាញនៅប្រទេសចិន។

ជាការឆ្លើយតប លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China បានសំដែងនូវការអរគុណចំពោះឯកឧត្តម ឈុំ វាសនា ដែលបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ស្និតស្នាល និងបានជួយសម្របសម្រួលឲ្យតំណាងក្រុមហ៊ុន បានជួបសំណេះសំណាលជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបាន ធ្វើទស្សនៈនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលជំនាញនានា ចំណុះឲ្យក្រសួងការងារផងដែរដើម្បីពិនិត្យ និងស្វែងរកដៃគូរសម្រាប់សហការនាពេលអនាគត់។

លោក Xiao Shu និងលោក Tian Jun បានបញ្ជាក់ថាក្រុមហ៊ុនលោក មានបំណងធ្វើការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកផ្លូវឲ្យក្រុមហ៊ុនរបស់លោក បានធ្វើការសហការជាមួយ វិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈណាមួយ ឬច្រើននៅកម្ពុជានាពេលអនាគត់។ នៅចំពោះមុខលោក Xiao Shu បានសន្យាថា លោកនិងផ្តើមឲ្យមានការបណ្តុះបណ្តាលជំនាញជាភាសារចិន តាមអនឡាញដល់សមាជិកសហភាព ជាលើកដំបូង។ បន្តបន្ទាប់ទៀត ក្រុមហ៊ុននឹងផ្តល់ជាសំភារៈក្នុងការបង្រៀនជំនាញកុំព្យូទ័រ និងជំនាញ អាយធី ដល់សមាជិកសហភាព ក៏ដូចជំនាញផ្សេងៗទៀតតាមតម្រូវការជាក់ស្តែងរបស់សហភាព។

លោក Xiao Shu តំណាងក្រុមហ៊ុនចិន បានបញ្ជាក់ថាលោកនិងនាំយកសំណូមពរនិងសំណើរសុំ របស់សហភាព ទៅពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន ហើយលោកនិងផ្តល់ព័ត៌មានត្រឡប់មកវិញក្នុងពេលឆាប់ៗ នៅពេលដែលលោកទទួលបានសេចក្តីសម្រេចណាមួយពីអគ្គនាយកក្រុមហ៊ុន ។

ជាកិច្ចបញ្ចប់ ឯកឧត្តម ឈុំ វាសនា បានសំដែងនូវការអរគុណចំពោះក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China ដែលបានចាត់តាំង លោក Xiao Shu និងលោក Tian Jun មកធ្វើទស្សនកិច្ចសិក្សានិងជួបពិភាក្សាការងារជាមួយសហភាព ហើយបានទទួលយកការសំណូមពររបស់ សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) ទៅពិភាក្សាជាមួយលោកអគ្គនាយកក្រុមហ៊ុន។

លោក Xiao Shu និងលោក Tian Jun បានស្នើសុំភាគីទាំងពីរបង្កើតឲ្យមានទំនាក់ទំនងល្អរវាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China និងសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) សម្រាប់ការធ្វើកិច្ចសហប្រតិបត្តការល្អ នាពេលអនាគត់។ ភាគីទាំងពីរក៏បានថតរូបនិងបានផ្តល់វត្ថុអនុស្សាវរីយ៏គ្នា ទៅវិញទៅមកដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនូវ ទំនាក់ទំនងល្អរវាងភាគីទាំងពីរផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន