(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នឹងរៀបចំពិធីប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ ទូកសហគមន៍ និងការតាំងពិព័រណ៍ បណ្តែតប្រទីប បង្ហោះគោម និងអុជកាំជ្រូច រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់ទេសចរណ៍ទំនប់៩៥ ស្ថិតក្នុងភូមិទំនប់​ សង្កាត់ប៉ាលហាល​ ក្រុងព្រះវិហារ​។

យោងសេចក្តីជូនដំណឹងបស់រដ្ឋបាលខេត្តព្រះវិហារមានខ្លឹមសាថា៖ «ដើម្បីចូលរួមអអរសាទរព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ និងបង្កបរិយាកាសរីករាយជូនបងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តព្រះវិហារ នឹងរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម អុជកាំជ្រូច និងតាំងពិព័រណ៌លក់ផលិតផលនានា រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ»

សូមបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ចូលរួមកំសាន្តឱ្យបានគ្រប់ៗគ្នា។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖