(ភ្នំពេញ)៖ នៅក្នុងវគ្គសិក្សាអំពីជំនាញថតរូប របស់មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (FTC) នាចុងសប្តាហ៍មុននេះ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិជាង៣០ឆ្នាំ បានលើកឡើងថា ដើម្បីផលិតរូបភាពប្រកបដោយគុណភាព អ្នកត្រូវយល់ឱ្យបានច្បាស់ អំពីគោលគំនិតជាមូលដ្ឋាន មុនពេលបន្តទៅកម្រិតបន្ទាប់។

នៅចំពោះមុខសិក្ខាកាមក្នុងថ្នាក់សិក្សា លោក ហេង ស៊ីនិត្យ បានពន្យល់ថា ការប៉ះពាល់ពីប្រវែង(ចម្ងាយ) នឹងពន្លឺគឺជារបៀបដែលវាដំណើរការចំពោះជំហានដំបូងដ៏សំខាន់ក្នុងការក្លាយជាអ្នកថតរូបល្អ។

លោក ហេង ស៊ីនិត្យ បានបន្ដថា ពន្លឺនៅក្នុងការថតរូប គឺនិយាយអំពីពន្លឺ និងដំណើរការនៃការគ្រប់គ្រង តើពន្លឺប៉ុន្មានមកប៉ះឧបករណ៍ចាប់ សញ្ញាឌីជីថល នៅក្នុងកាមេរ៉ារបស់អ្នក ដើម្បីបង្កើតរូបភាពបានអ្នកអាចនិយាយថា ការប៉ះពាល់គឺការប្រើឆ័ត្រ សម្រាប់គ្រប់គ្រងពន្លឺ ឬភាពងងឹតនៃរូបថត។ មានធាតុផ្សំសំខាន់បីឬធាតុផ្សំដែលធ្វើការជាមួយគ្នាវានិងមានការប៉ះពាល់គឺ ជម្រៅ,ល្បឿន និង ISO។ ត្រីកោណពន្លឺត្រូវបានពិពណ៌នាថា ជាមូលដ្ឋានគ្រឹះនៃការថតរូប។ នៅពេលអ្នកយល់ពីរបៀបដែលវាដំណើរការអ្នក នឹងអាចថតរូបបានល្អប្រសើរ ដោយប្រើការកំណត់ផ្សេងៗ នៅលើកាមេរ៉ារបស់អ្នក។ ការយល់ពីវាអាចស្តាប់ទៅ ហាក់ដូចជាស្មុគស្មាញបន្តិចហើយពីដំបូង។

វគ្គសិក្សាជំនាញថតរូបក្នុងវិជ្ជាជីវៈព័ត៌មាន គឺជាថ្នាក់សិក្សាថ្មីមួយបន្ថែមទៀត របស់មជ្ឈមណ្ឌល FTC បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបណ្ដុះបណ្ដាលវគ្គ សរសេរព័ត៌មានដំណឹង និងបទយកការណ៍ចំនួន៣កន្លងមក ប្រកបដោយរលូន។ វគ្គសិក្សាជំនាញថតរូបនេះ គឺបង្រៀនអំពីបច្ចេកទេសថតរូប ដោយប្រើប្រាស់ការមេរ៉ាទំនើប,បច្ចេកទេសថតរូបដោយប្រើទូរស័ព្ទ Smart Phone ឲ្យមានគុណភាពខ្ពស់បំផុត រួមទាំងការចាប់ប្លង់ផងដែរ។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។

នៅក្រោយការបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ផងដែរ៕