(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក និងមន្ត្រីរាជការស៊ីវិលនៃស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ជាង៥០០នាក់។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តថ្លុកដង្កោ ដោយបានការចូលរួមពីលោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត ព្រមទាំងប្រតិភូអមដំណើរជាច្រើនទៀត។

បន្ទាប់ពីលោក សំ ណារិទ្ធ អភិបាលស្រុកតាលោសែនជ័យ បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រទូទៅ ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ការងារបង្កបង្កើនផល និងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសភាពជោគជ័យលើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះរួចមក។ លោក កែវ រតនៈ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ភូមិ ឃុំ ស្រុក និងមន្ត្រីរាជការស៊ីវិល នៃស្រុកតាលោសែនជ័យ ដែលបានខិតខំបំពេញ និងបម្រើការងារ ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលជាទំនុកទុកចិត្ត និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ។

លោកបានសម្តែងការសាទរ ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣កន្លងមកនេះ ឃើញថាទាំងអាជ្ញាធរភូមិ ឃុំ ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងស្រុកតាលោ សែនជ័យ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន១៩,០៨២សម្លេង ស្មើនឹង៩០.២១%។ នេះគឺជាមោទនភាពខ្ពស់បំផុតសម្រាប់ស្រុកតាលោសែនជ័យ ដែលជានិច្ចការប្រជាពលរដ្ឋតែងតែគាំទ្រ មានទំនុកចិត្ត​ ស្មោះស័្មគ្រជឿជាក់ មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅពេលបោះឆ្នោតអាណត្តិក្រោយៗទៀត សង្ឃឹមថាស្រុកតាលោសែនជ័យ កាន់តែទទួលបាននូវចំណាត់ថ្នាក់ជាងនេះទៅទៀត និងសូមឱ្យប្រជាពលរដ្ឋយល់ឃើញថា បោះឆ្នោតជ្រើសរើសអ្នកដឹកនាំត្រូវ ធ្វើឱ្យសង្គមជាតិយើងគ្មានសង្គ្រាម ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសន្តិភាព ស្ថេរភាព មូ្ឍន៍តសង្ឃឹមថាស្រុកតាលោសែនជ័យកាន់តែទទួលបាននូវចំណាត់ថ្នាក់ជាងនេះទៅទៀត ព្រោះថា ការបោះឆ្នោតជ្រើសរើសអ្នកដឹនលដ្ឋានមានការអភិវឌ្ឍន៍លើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រី បានលើកឡើងថា នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់គិតគូរដោយធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជានាំមុខនៅលើពិភពលោក គឺធ្វើយ៉ាងណាឱ្យវិស័យឋាមពលស្អាត រហូតដល់៧០% យ៉ាងតិចនៅឆ្នាំ២០៣០ ដោយនាំមកពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងឋាមពលខ្យល់ ដើម្បីកាត់បន្ថយការប៉ះពាល់បរិស្ថាន និងការចំណាយថវិកាតិច។

ជាមួយគ្នានោះក៏បានបង្ហាញប្រាប់ដល់មន្ត្រីឱ្យយល់កាន់តែច្បាស់ ពីយុទ្ធសាស្ត្របច្ចកោណ ដែលមាន៥ចំណុចសំខាន់ៗរួមមាន កំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព របស់រាជរដ្ឋាភិបាលថ្មី នៃយុទ្ធសាស្ត្រអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា(ឌីជីថល) កិច្ចការជាច្រើនត្រូវធ្វើ។

លោកក៏បានសាទរចំពោះស្រុកតាលោសែនជ័យ ដោយឆ្នាំនេះមិនប៉ះពាល់ធ្ងន់ធ្ងរអំពីគ្រោះធម្មជាតិ ផលដំណាំស្រូវ មានតម្លៃខ្ពស់ ប៉ុន្តែក៏មានបងប្អូនមួយចំនួន ក៏ជួបកង្វះខាតដូចជា ជនចាស់ជរា ស្ត្រីម៉េមាយ មានកូនច្រើន ជនមានពិការភាព ទាមទារឱ្យការជួយផ្គត់ផ្គង់ស្បៀងអាហារ ពីសំណាក់អាជ្ញាធរ និងក្រុមការងារយើង។ អ្វីដែលអាជ្ញាធរ គ្រប់ផ្នែក គ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់បំផុត គឺបញ្ហាគ្រឿងញៀន ព្រោះថារាជរដ្ឋាភិបាលពីអាណត្តិចាស់ សូមឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ត្រូវកំចាត់ឱ្យអស់គ្រឿងញៀន ហេតុនេះសូមឱ្យលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមសហការបង្កាបង្ក្រាបទាំងអស់គ្នា មិនអាចពឹងផ្អែកទាំងស្រុងទៅលើសមត្ថកិច្ចនោះទេ ព្រោះគ្រឿងញៀននេះបានបង្កអសន្តិសុខ សណ្តាប់ធ្នាប់ អំពើហឹង្សាក្នុងសង្គម និងចោរកម្មគ្រប់បែបយ៉ាង។

នៅក្នុងឱកាសនោះ លោកបានចែកជូនវត្ថុកំដរដៃ នូវសូឡាដល់អ្នកចូលរួមជាង៥០០នាក់ ក្នុងម្នាក់ទទួលសូឡាមួយឈុន ផងដែរ៕