Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនកូរ៉េ ឧបត្ថម្ភថ្នាំផ្តាសាយ២១៤កេស ជូនរដ្ឋសភា ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រ

16-08-2016 15:15

(ភ្នំពេញ)៖ នៅម៉ោង៣រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ នៅរដ្ឋសភាមានរៀបចំពិធីប្រគល់ និងទទួលថ្នាំព្យាបាលផ្តាសាយពីក្រុមហ៊ុន Dongwha របស់ប្រទេសកូរ៉េ ដើម្បីឱ្យរដ្ឋសភាប្រើប្រាស់ សម្រាប់ជួយដល់ ប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺផ្តាសាយ។

ពិធីនេះ មានការចូលរួមដោយតំណាងរាស្រ្តកម្ពុជា លោក សួស យ៉ារ៉ា, លោក ហ៊ុន ម៉ានី រួមទាំងតំណាងភ្នាក់ងារ ពាណិជ្ជកម្មនៃស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា (KOTRA) ផងដែរ។

សូមបញ្ជាក់ថា ថ្នាំផ្តាសាយ ដែលក្រុមហ៊ុនកូរ៉េជួយឧបត្ថម្ភដល់រដ្ឋសភាកម្ពុជា នាពេលនេះ មានឈ្មោះ Pancold ដែលមានចំនួនទាំងអស់ ២១៤កេស ៕