(ភ្នំពេញ)៖ ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុជាប់ចំណាត់ថ្នាក់លេខ២ បើគិតលើចំនួនទ្រព្យសកម្មសរុប ប្រៀបធៀបជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀត នៅកម្ពុជា បានប្រកាសដាក់ឲ្យ ដំណើរការសេវាកម្មថ្មីគឺ «ម៉ាស៊ីនឆូតកាតប្រាសាក់» ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជន ដែលមានការកើនឡើង។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានថ្លែថា «ម៉ាស៊ីនឆូតកាតប្រាសាក់» គឺជាឧបករណ៍អេឡិចត្រូនិក ដ៏ទំនើបម្យ៉ាងដែលអនុញ្ញាតឲ្យ អតិថិជនអាចប្រើប័ណ្ណអេធីអឹម សម្រាប់ទូទាត់ទំនិញ ឬ សេវាកម្មផ្សេងៗ ប្រកបដោយលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត ដោយមិនចាំបាច់កាន់ក្រដាសប្រាក់។ ជាមួយឧបករណ៍ថ្មីនេះ លោកអតិថិជនធ្វើប្រតិបត្តិការដក ដាក់ ផ្ទេរ ផ្ញើប្រាក់ ទូទាត់ទំនិញ វិក្កយបត្រ ទិញកាតទូរស័ព្ទ បានយ៉ាងលឿនរហ័ស។ បន្ថែមពីលើនេះទៀត អតិថិជនក៏អាចទូទាត់ឥណទាន តាមរយៈឧបករណ៍នេះបានដែរ។

លោក សូនី បានបន្ថែមថា «អតិថិជននឹងទទួលបាន អត្ថប្រយោជន៍មួយទៀត ពីការប្រើប្រាស់កាតអេធីអឹមជាមួយនឹង ម៉ាស៊ីនឆូតកាត នោះគឺទទួលបានការបញ្ចុះថ្លៃពីក្រុមហ៊ុន លក់ទំនិញនិងសេវាជាង 800 ដែលជាដៃគូរបស់ប្រាសាក់»
 
លោក សាយ សូនី សង្ឃឹមថា តាមរយៈ «ម៉ាស៊ីនឆូតកាតប្រាសាក់»  អតិថិជននឹងទទួលបានអត្ថប្រយោជន៍ច្រើន និងភាពងាយស្រួលជាងមុន ហើយលោកក៏សូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែគាំទ្រផលិតផល និង សេវាកម្មរបស់ប្រាសាក់ នាពេលកន្លងមក ហើយលោកក៏សូមអរគុណដល់ដៃបញ្ចុះតម្លៃ ដែលតែងតែធ្វើការសហការ យ៉ាងល្អនាពេលកន្លងមកនេះ។

មានបទពិសោធន៍ច្រើនជាង២០ឆ្នាំ ផ្នែកហិរញ្ញវត្ថុ ប្រាសាក់បានសម្រេចលទ្ធផលជាច្រើនរួមមាន ទ្រព្យសកម្មសរុបលើសពី១,០០០លានដុល្លារអាមេរិក ដើមទុនចុះបញ្ជីមានចំនួន១១០ លានដុល្លារអាមេរិក អតិថិជនដាក់ប្រាក់បញ្ញើច្រើនជាង ៤៧១ពាន់នាក់ និងគណនីបញ្ញើច្រើនជាង ៥៤៩ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០១៦។

ក្រៅពីផ្តល់សេវាប្រាក់បញ្ញើ និងកម្ចីជូនដល់អតិថិជន ប្រាសាក់បានផ្តល់សេវាធនាគារជាច្រើនទៀតរួមមាន សេវាធនាគារចល័ត ផ្ទេរប្រាក់ ផ្ទេរប្រាក់តាម Cash-by-Code សេវាអេធីអឹម សេវាទិញកាតទូរស័ព្ទ សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗជាច្រើនទៀត។ ប្រាសាក់មានបណ្តាញការិយាល័យចំនួន១៨១ និងទូអេធីអឹមចំនួន គ្របដណ្តប់នៅទូទាំងប្រទេស បំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនគ្រប់ពេលវេលា។

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.prasac.com.kh និង ទាក់ទងមកទូរស័ព្ទលេខ៖ 023 999 911 ឬ 086 999 911៕