(ភ្នំពេញ)៖ សហភាពសហជីពយុវជនកម្មករកម្ពុជា បានទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនប្រទេសចិនដើម្បីផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សហភាពសហជីពយុវជនកម្មករកម្ពុជា (CY-TUC) បានទទួលជួបពិភាក្សាជាមួយលោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China នៅក្រុងអ៊ូហាន ខេត្តអ៊ូប៉ី ប្រទេសចិន ដែលជាក្រុមហ៊ុនធំមួយនឹងមានដៃគូសហការជាច្រើននៅក្នុងប្រទេសចិន និងពិភពលោក ផ្តោតសំខាន់ ទៅលើការផ្តល់សំភារៈបរិក្ខា,ការបណ្តុះបណ្តាលវិជ្ជាជីវៈ,ការផ្លាស់ប្តូនិសិត្សធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិន។

ឯកឧត្តម ឈុំ វាសនា ប្រធានសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូក្រុមហ៊ុន ដែលបាន អញ្ជើញមកបំពេញទស្សនៈកិច្ចនៅកម្ពុជា ហើយក៏បានជួបពិភាក្សាគ្នាពីការផ្លាស់ប្តូបទពិសោធន៍ការងារ នឹងស្វែងយល់ពីតម្រូវការផ្សេងៗ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ឯកឧត្តម ឈុំ វាសនា បានលើកឡើងពីតម្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ននេះគឺ សហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) មានការខ្វះខាតនៅសំភារៈការិយាល័យ និងកុំព្យូទ័រ ក្នុងដំណើរការបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញ ដល់សមាជិកក្រុមប្រឹក្សាភិបាលសហភាព និងសមាជិកនៅតាម រោងចក្រសហគ្រាស ហើយទៅថ្ងៃខាងមុខឯកឧត្តមបានស្នើឲ្យមានការធ្វើទស្សនៈកិច្ចសិក្សានៅប្រទេសចិនសម្រាប់ ក្រុមប្រឹក្សាភិបាលសហភាព ក៏ដូចជាផ្តល់ អាហារូបករណ៍ដល់សិក្ខាកាមដែលត្រូវបណ្តុះបណ្តាលជំនាញនៅប្រទេសចិន។

ជាការឆ្លើយតប លោក Xiao Shu និងលោក Tian Jun តំណាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co,China បានសំដែងនូវការអរគុណចំពោះឯកឧត្តម ឈុំ វាសនា ដែលបានទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ស្និតស្នាល និងបានជួយសម្របសម្រួលឲ្យតំណាង ក្រុមហ៊ុនបានជួបសំណេះសំណាលជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបាន ធ្វើទស្សនៈនៅតាមវិទ្យាស្ថានបណ្តុះបណ្តាលជំនាញនានាចំណុះឲ្យ ក្រសួងការងារផងដែរដើម្បីពិនិត្យនិងស្វែងរកដៃគូរសម្រាប់សហការនាពេលអនាគត់។

លោក Xiao Shu និងលោក Tian Jun បានបញ្ជាក់ថាក្រុមហ៊ុនលោក មានបំណងធ្វើការសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកផ្លូវឲ្យ ក្រុមហ៊ុនរបស់លោកបានធ្វើការសហការជាមួយវិទ្យាស្ថានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈណាមួយឬច្រើននៅកម្ពុជានាពេលអនាគត់។ នៅចំពោះមុខ លោក Xiao Shu បានសន្យាថាលោកនិងផ្តើមឲ្យមានការបណ្តុះបណ្តាលជំនាញជាភាសារចិន តាមអនឡាញដល់សមាជិកសហភាព ជាលើកដំបូង។ បន្តបន្ទាប់ទៀត ក្រុមហ៊ុននឹងផ្តល់ ជាសំភារៈក្នុងការបង្រៀនជំនាញកុំព្យូទ័រ និងជំនាញ អាយធី ដល់សមាជិកសហភាព ក៏ដូចជំនាញផ្សេងៗទៀតតាមតម្រូវការជាក់ស្តែងរបស់សហភាព។

លោក Xiao Shu តំណាងក្រុមហ៊ុនចិន បានបញ្ជាក់ថាលោកនិងនាំយកសំណូមពរនិងសំណើរសុំរបស់សហភាព ទៅពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន ហើយលោក និងផ្តល់ព័ត៌មានត្រឡប់មកវិញក្នុងពេលឆាប់ៗ នៅពេលដែលលោកទទួលបានសេចក្តីសម្រេចណាមួយពីអគ្គនាយកក្រុមហ៊ុន។ ជាកិច្ចបញ្ចប់ ឯកឧត្តម ឈុំ វាសនា បានសំដែងនូវការអរគុណចំពោះក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China ដែលបានចាត់តាំង លោក Xiao Shu និងលោក Tian Jun មកធ្វើទស្សនកិច្ចសិក្សានិងជួបពិភាក្សាការងារជាមួយសហភាព ហើយបានទទួលយកការសំណូមពររបស់សហភាពសហជីពយុវជន កម្មករកម្ពុជា(CY-TUC)ទៅពិភាក្សាជាមួយលោកអគ្គនាយកក្រុមហ៊ុន។

លោក Xiao Shu និងលោក Tian Jun បានស្នើសុំភាគីទាំងពីរបង្កើតឲ្យមានទំនាក់ទំនងល្អរវាងក្រុមហ៊ុន Wuhan Central Foreign Economic and Technical Cooperation Group Co.,China និងសហភាពសហជីពយុវជនកម្មករកម្ពុជា(CY-TUC) សម្រាប់ការធ្វើកិច្ចសហប្រតិបត្តការល្អ នាពេលអនាគត់។ ភាគីទាំងពីរ ក៏បានថតរូបនិងបានផ្តល់វត្ថុអនុស្សាវរីយ៏គ្នាទៅវិញទៅមកដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមនូវ ទំនាក់ទំនងល្អរវាងភាគីទាំងពីរផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន