(ព្រៃវែង)៖ លោក សួន សុម៉ាលីន និងលោកស្រី ជុន បូរ៉ានី នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ទឹកសុទ្ធ មី ទឹកត្រី ទឹកសុីអុីវ ត្រីខ តែបៃតង ភេសជ្ជៈM150 ស្រាបៀរ អាវ មួក និងថវិកាមួយចំនួន ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូក «ង» មកពីបណ្តាស្រុកនានា។

ថ្លែងនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត សំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេសក្នុងការប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូកង របស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រៃវែងសូមថ្លែងអំណរគុណផងដែរក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការយកចិត្តទុកដាក់លើការរៀបចំប្រណាំងទូក «ង» ខេត្តព្រៃវែងនាពេលនេះ៕