(ភ្នំពេញ)៖ នាថ្មីៗនេះ ការចងសម្ព័ន្ធរបស់គណបក្សនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះ មានសម្ព័ន្ធនយោបាយមួយ ដែលមានសមាសភាពច្រើនជាងគេ នោះគឺសម្ព័ន្ធរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សចំនួន២៧ ផ្សេងទៀត ដែលបង្កើតឡើងដើម្បីរួមកម្លាំងគ្នាការពារសន្តិភាព និងការអភិវឌ្ឍ ហើយទប់ស្កាត់បដិវត្តន៍ពណ៌ និងចលនានយោបាយជ្រុលនិយម។ តើការចង់សម្ព័ន្ធនេះ គណបក្សទាំងនោះមានការព្រមព្រៀងគ្នាយ៉ាងណាខ្លះ? តើសម្ព័ន្ធនេះអាចឈានដល់ការច្របាច់បញ្ចូលគ្នាឬទេ?

នៅសប្តាហ៍នេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ៖ «ការចងសម្ព័ន្ធរបស់គណបក្សនយោបាយនៅកម្ពុជា»។ កិច្ចពិភាក្សានេះ មានការចូលរួមពីវាគ្មិន៣រូប នោះគឺ៖

- លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
- លោក អ៊ុន ជឹម គណបក្សឯកភាពជាតិខ្មែរ
- លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Talk ម៉ោង៦៖០០ល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕