Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះកន្លែងចតនាវាមុជទឹក​ក្នុងមូលដ្ឋាន​ទ័ពដ៏ធំ​របស់​កូរ៉េខាងត្បូង បណ្តាលឲ្យ​មនុស្ស ៣នាក់ស្លាប់​និងរបួស

16-08-2016 10:41

(សេអ៊ូល)៖ មនុស្សម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅកន្លែងចត និងជួសជុល នាវាមុជទឹក របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។

ការផ្ទុះបានកើតឡើង នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអង្គារ នេះ ស្ថិតនៅមូលដ្ឋានទ័ពជើងទឹកដ៏ធំឈ្មោះ Jinhae នៃខេត្ត Gyeongsang ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ ការផ្ទុះបានកើតឡើងនៅពេល ក្រុមជំនាញកំពុងធ្វើការ ជួសជុលនាវាមុជទឹក ខណៈមូលហេតុនៃការផ្ទុះកំពុង ស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕