(កំពង់ឆ្នាំង)៖ ដោយសារតែប៉ុន្មានថ្ងៃមុននេះ មានការចុះផ្សាយព័ត៌មាន មិនមានការពិតដែលធ្វើឲ្យមានការយល់ច្រឡំ ពីសាធារណៈជនចំពោះអាជ្ញាធរ និងក្រុមប្រឹក្សាឃុំមួយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អំពីគម្រោងនៃការសាងសង់មណ្ឌលសុខភាពនៅក្នុងឃុំ ទើបអាជ្ញាធរធរឃុំ និងនិងក្រុមប្រឹក្សាឃុំមានការបកស្រាយជូនសាធារណៈជូននិងប្រជាពលរដ្ឋដើម្បីកុំឲ្យមានការយ ល់ច្រឡំមកលើអាជ្ងាធរឃុំចំពោះការផ្សព្វផ្សាយព័ត៌មានក្នុងចេតនាញុះញង់ខាងលើនេះ។

ករណីនេះ បានកើតឡើងនៅក្នុងឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកស្រី ផាត់ សាវឺន ជាមេឃុំ និងក្រុមប្រឹក្សាឃុំខ្នាឆ្មា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះឲ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សផ្សាយព័ត៌មានពាក់ព័ន្ធទៅនឹងរដ្ឋបាលឃុំ ថាបានជម្រិតទាប្រាក់ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំខាងលើនេះ ដើម្បីយកមកធ្វើការសាងសង់មណ្ឌលសុខភាព ដោយមិនមានការព្រម ព្រៀងពីប្រជាពលរដ្ឋ។ការផ្សព្វផ្សាយបែបនេះអាជ្ញាធរឃុំបានអះអា ងថា គឺក្នុងចេតនាញុះញង់ឱ្យប្រជាពលរដ្ឋមា នការយល់ច្រឡំមកលើអាជ្ញាធរនិងក្រុមប្រឹក្សាឃុំ។

លោកស្រី ផាត់ វឺន បានបញ្ជាក់ថា ចំពោះការចុះផ្សាយព័ត៌មានខាងលើនេះ គឺមានបុគ្គលមួយរូបរស់នៅក្នុងមូលដ្ឋានរបស់លោកស្រី។ ដំបូងឡើយគឺបានរដ្ឋបាលឃុំរបស់លោកស្រី គឺមានគម្រោងសាងសង់អគារមណ្ឌល សុខភាពមួយកន្លែង សម្រាប់បម្រើដល់សេវាសុខាភិបាលជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ដែលទីតាំងមណ្ឌលសុខភាពនោះស្ថិតនៅក្នុងឃុំរបស់លោកស្រី ចំណែកថវិកាសម្រាប់សាង សង់គឺមានកញ្ចប់ថវិការរបស់រដ្ឋគ្រប់គ្រាន់ហើយ ដោយ ឡែកនៅមិនទាន់មានទីតាំងដីសម្រាប់ធ្វើការសាងសង់នៅឡើយ។

ប៉ុន្តែនៅក្នុងមូលដ្ឋានឃុំរបស់លោកស្រីមានទីតាំងដីមួយកន្លែងដែលអាចធ្វើការសាងសង់បាន ដីនោះមានទំហំ៤៣គុណនឹង១០០ម៉ែត្រ បូកទាំងផ្លូវចូលជាង៤ ០ ម៉ែត្រផង គេលក់ក្នុងតម្លៃ១៩,០០០ដុល្លារ ដោយថវិការបស់ឃុំមានគ្រប់តែសម្រា ប់ការសាងសង់មិនមានថវិកាសម្រាប់ជាវទីតាំងដីបាន អា ជ្ញាធរឃុំនិងក្រុមប្រឹក្សារួមទាំងអាជ្ញាធរភូមិទាំងអស់ក៏បា នប្រជុំពិភាក្សាគ្នាទៅលើបញ្ហាថវិកាដែលនៅខ្វះខាត។

បន្ទាប់ពីប្រជុំពិភាក្សាគ្នាហើយ អង្គប្រជុំក៏បានឯកភាពគ្នា ដោយសម្រេចធ្វើការគៀងគរពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានប្រជាពលរដ្ឋសរុបចំនួន២,០០០គ្រួសារ និងអំពាវនាវដល់សប្បុរសជននានា រួមទាំងថ្នាក់ដឹកនាំសូមឲ្យលោកមេត្តាជួយឧបត្ថម្ភទៅតាមលទ្ធភាព ដើម្បីឲ្យបានប្រាក់គ្រប់ចំនួនតម្លៃដីចាងលើនេះ ចំពោះការចូលរួមរប ស់ប្រជាពលរដ្ឋ សប្បុរសជន និងថ្នាក់ដឹកនាំ លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំរួមទាំងក្រុមការងារទាំងអស់ស្វា គមន៍ និងទទួលដោយក្តីករីករាយយ៉ាងក្រៃលែង។

លោកស្រីមេឃុំ បានបន្តថា ចំពោះថវិកាដែលបានមកពីការជួយឧបត្ថម្ភពីសប្បុរសជននិងប្រជាពលរដ្ឋនិងសប្បុរសជននានាមកដល់ពេលនេះទើបតែបានជាង ២,០០០ដុល្លារតែប៉ុណ្ណោះ គឺនៅខ្វះជាងមួយម៉ឺនដុល្លារទៀត ហេតនេះអាជ្ញាធរឃុំនៅតែបន្តស្វែងរកថវិកាការជួយឧបត្ថម្ភពីសប្បុរសជននានានិងថ្នាក់ដឹកនាំជាបន្តទៀត ដោយធ្វើយ៉ាងណា ឲ្យបានថវិកាគ្រប់ចំនួនសម្រាប់ជាវទីតាំងដីខាងលើនេះ ដើម្បីយកមកធ្វើការសាសង់ម ណ្ឌលសុខភាពសម្រាប់បម្រើសេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានទៅតាមគម្រោងផងដែរ៕