(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣១០,៧៨៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៤០១,៦៩៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,៧៥៧នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៥,៥៦៧នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៧,១២៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១៣,៦៣៦នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧៦០,៣២២នាក់, ដូសទី៤ចំនួន ៥,៣៨២,២៣៩នាក់, ដូសទី៥ចំនួន ២,០៦០,៦១០នាក់ និងដូសទី៦ចំនួន ៥៥៩,៥០០នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕