(កំពង់ស្ពឺ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យមើលកិច្ចដំណើរការកំណែទម្រង់រដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ ពិធីនេះត្រូវបានធ្វើឡើង នៅក្នុងសាលាស្រុកឧត្តុង្គ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធមួយចំនួន។
នាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានជូនដំណឹងថា គោលដៅចម្បងនៃដំណើរទស្សនកិច្ចរបស់ សម្តេចក្រឡាហោម ស ខេង នេះគឺ ផ្តោតសំខាន់លើការពិនិត្យ លើកិច្ចដំណើរការកំណែទម្រង់រដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕