(ក្រចេះ)៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលភាគច្រើនជាជនជាតិដើមភាគតិច និងមួយចំនួនទៀត មកពីមូលដ្ឋានស្រុកផ្សេងៗ នៅក្នុងខេត្តក្រចេះ បានចាញ់បោកមេខ្យល់ ដើរកៀរគរ និងប្រមូលយកលុយពីពួកគាត់ដើម្បីផ្ដល់ដីកម្មសិទ្ធិ នៅលើទីតាំងដីក្រុមហ៊ុន (ញ៉ូឡាយ) ដែលជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ ទទួលបានការវិនិយោគពីរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមប្រជាពលរដ្ឋទាំងនោះ ក៏បានទៅសង់រោងស្នាក់នៅលើដីរបស់ក្រុមហ៊ុនខាងលើ តាមការគៀរគរនិងញុះញង់ពីក្រុមមេខ្យល់ ថាអាជ្ញាធរ និងបែងចែកដីជូនពួកគាត់ នៅទីតាំងដីនោះ។

ជាក់ស្ដែង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានដឹកនាំកងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះសម្របសម្រួល ជាមួយប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ទៅទន្រ្ទានយកដីរបស់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។

តាមការបញ្ជាក់ពីអាជ្ញាធរថា ពលរដ្ឋចំនួន១០៥នាក់ស្មើ៧៣គ្រួសារ បានចាញ់បោកមេខ្យល់កៀរគរឲ្យពួកគាត់ទៅចាប់ដីរបស់ក្រុមហ៊ុន ធ្វើជាកម្មសិទ្ធរបស់ខ្លួន។ ក្រោយពីទទួលបានការណែនាំពីសំណាក់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ឋ ដោយប្រើពេលជិត២ម៉ោង ប្រជាពលរដ្ឋទាំងអស់ក៏បានយល់ព្រម និងនាំគ្នារុះរើរោងរៀងៗខ្លួន ហើយនាំគ្នាត្រឡប់ទៅលំនៅឋានវិញ៕

កម្មសិទ្ធិ នៅលើទីតាំងដីក្រុមហ៊ុន (ញ៉ូឡាយ) ដែលជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយ ទទួលបានការវិនិយោគពីរាជរដ្ឋាភិបាលស្របច្បាប់។