(ឆាងសា)៖ Fresh News និងប្រព័ន្ធផ្សព្វផ្សាយ មកពីជុំវិញពិភពលោក បានទស្សនាកោះពណ៌ទឹកក្រូច (Orange Island) ដែលស្ថិតនៅកណ្តាលទន្លេ Xiang Jiang ដែលទន្លេនេះហូរឆ្លងកាត់ខេត្ត Hunan ទាំងមូល ពីភាគខាងត្បូងទៅភាគខាងជើង និងទស្សនាផ្សារបុរាណ នៅក្រុងឆាងសា។

Xiang Jiang ជាទន្លេដែលហូរកាត់ខេត្ត Hunan និងជួបជាមួយទន្លេ Changjiang ដែលហូរពីភាគខាងលិចទៅខាងកើតប្រទេសចិន ហើយ Changjiang ជាទន្លេវែងជាងគេបំផុតនៅអាស៊ី។

សូមជម្រាបថា People's Daily ដែលជាកាសែតផ្លូវការ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អញ្ជើញមេដឹកនាំនៃបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា លើពិភពលោកចំនួន៧៥ ដើម្បីចូលរួមបេសកកម្មនៅចិន ពាក់ព័ន្ធ ខ្សែក្រវាត់ និងផ្លូវ BRI ខណៈ Fresh News ជាបណ្តាញព័ត៌មាននៅកម្ពុជាតែមួយគត់ ដែលត្រូវបានអញ្ជើញ៕