(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៣៩ករណី ឃាត់ខ្លួនជនសង្ស័យ៨២នាក់។

* ករណីដឹកជញ្ជូន រក្សាទុក២៥ករណី ឃាត់ខ្លួន ៤៧នាក់
* ករណីប្រើប្រាស់ ១៤ករណី ឃាត់ខ្លួន៣៥នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៦,៦៦៩ករណី ឃាត់ខ្លួ​ន ១៦,៥០៨នាក់ (ស្រី១០៥៨នាក់)៕