(តាកែវ)៖ តាមភ្នាក់ងារ Fresh News ពីខេត្តតាកែវ បានឲ្យដឹងថា នៅខណៈពេលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ និងកំពុងជួបសំណេះសំណាលជាមួយ ជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តតាកែវ។
សូមជំរាបថា មុនទៅដល់សាលាខេត្តតាកែវ សម្តេចតេជោ នៅតាមផ្លូវ បានអញ្ជើញជួបសំណេះសំណាលជាច្រើនកន្លែង, មានក្មួយៗសិស្សានុសិស្ស អាជីវករផ្សារ, ក្រុមគ្រូពេទ។ល។
សូមបញ្ជាក់ថា នាពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន បានចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅខេត្តចំនួន១២ រួចទៅហើយ ក្នុងនោះមានដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់៕