(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ម៉ោង៨៖៤០នាទី ព្រឹកថ្ងៃទី១៦ ខែសីហានេះ បានកំពុងចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម តាកែវ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ និងបានឧបត្ថម្ភអគារសិក្សា១ខ្នង ៣ជាន់ ១៨បន្ទប់។
ក្នុងឱកាសចុះសំណេះសំណាលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម តាកែវ ប្រកបដោយភាពរីករាយ។
បន្ទាប់បញ្ចប់ការជួបសំណេះសំណាលជាមួយនឹង លោកគ្រូ អ្នកគ្រូ និងសិស្សានុស្សិស វិទ្យាល័យជាស៊ីម តាកែវ និងឧបត្ថម្ភអគារសិក្សា រួចមកសម្តេចតេជោ ហ៊ុន សែន ក៏បានបន្តចុះជួបសំណេះសំណាលជាមួយគ្រូ និងសិស្ស នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន តាកែវ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រូ និងសិស្សដែលកំពុងសិក្សាផងដែរ៕