(ភ្នំពេញ)៖ ក្រោយទទួលបានការស្នើសុំអន្តរាគមន៍លើការរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ «ឱភ្នំពេញអើយ» ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយលើករណីនេះចំនួន៤ដង និងបានសិក្សាស្រាវជ្រាវលើឯកសារពាក់ព័ន្ធនានា រួមមាន៖ ការផ្តល់សក្ខីកម្ម និងប្រមូលភស្តុតាងផ្សេងៗពីភាគីពាក់ព័ន្ធទាំងអស់ ក្រុសួងបានសម្រេចរក្សានូវសិទ្ធិសីលធម៌ដែលមានពីមុនមកដោយដាក់ថា អ្នកនិពន្ធទំនុកច្រៀងដោយ សមមិត្ត កែវ ចិន្តា អ្នកសម្រួលបទភ្លេងដោយ សមមិត្ត ជ័យ សុភា និងច្រៀងដោយ សមមិត្តនារី សូ ចន្ទី។

នៅក្នុងលិខិតរបស់ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ទៀតថា ទាក់ទងនឹងបទចម្រៀងខាងលើ សិទ្ធិបេតិកភណ្ឌនៃស្នាដៃនេះដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ គឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖